Sun Wiki Publisher
/com.sun.wiki-publisher/wiki.xhp
\<bookmark_value\>Wiki;Sun Wiki Publisher\</bookmark_value\>\<bookmark_value\>Sun Wiki Publisher\</bookmark_value\>\<bookmark_value\>ផ្នែកបន្ថែម;MediaWiki\</bookmark_value\>
Sun Wiki Publisher
\<ahelp hid=\".\"\>ដោយប្រើ Sun Wiki Publisher អ្នកអាចផ្ទុកឡើងឯកសារអត្ថបទ Writer បច្ចុប្បន្នរបស់អ្នកទៅម៉ាស៊ីនបម្រើ MediaWiki បាន ។ បន្ទាប់ពីផ្ទុកឡើងរួច អ្នកប្រើវិគីទាំងអស់អាចអានអត្ថបទរបស់អ្នកតាមវិគីបាន ។\</ahelp\>
\<ahelp hid=\".\"\>ជ្រើស \<item type=\"menuitem\"\>ឯកសារ - ផ្ញើ - ទៅ MediaWiki\</item\> ដើម្បីផ្ទុកឡើងឯកសារ Writer បច្ចុប្បន្នទៅម៉ាស៊ីនបម្រើ MediaWiki ។\</ahelp\>
តម្រូវការប្រព័ន្ធ
StarOffice/StarSuite 8 ធ្វើឲ្យទាន់សម័យទៅ 10
OpenOffice.org 2.4
Java Runtime Environment 1.4
គណនីវិគីនៅលើម៉ាស៊ីនបម្រើ \<link href=\"http://www.mediawiki.org/wiki/MediaWiki\"\>MediaWiki\</link\> ដែលបានគាំទ្រ
ការដំឡើង Sun Wiki Publisher
មុនពេលដំឡើង Sun Wiki Publisher អ្នកត្រូវប្រាកដថា StarOffice ឬ OpenOffice.org ប្រើ Java Runtime Environment (JRE) ។ ដើម្បីពិនិត្យមើលស្ថានភាពរបស់ JRE គឺត្រូវជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - StarOffice/OpenOffice.org - Java\</item\> ។ ត្រូវប្រាកដថាបានធីកយក "ប្រើ Java runtime environment" ហើយបានជ្រើសថត Java runtime នៅក្នុងប្រអប់បញ្ជីធំ ។ ប្រសិនបើគ្មាន JRE ទេ សូមធ្វើឲ្យ JRE 1.4 សកម្ម ឬចាប់ផ្ដើម StarOffice/OpenOffice.org ឡើងវិញ ។
ដើម្បីដំឡើង Sun Wiki Publisher
នៅក្នុងបង្អួច Writer សូមជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - កម្មវិធីគ្រប់គ្រងផ្នែកបន្ថែម\</item\> ។
នៅក្នុងប្រអប់កម្មវិធីគ្រប់គ្រងផ្នែកបន្ថែម ត្រូវចុច បន្ថែម ។
រកទីតាំងឯកសារ sun-wiki-publisher.oxt ចុចបើក ហើយចុចបិទ ។
បិទ StarOffice/StarSuite/OpenOffice.org ហើយបិទកម្មវិធីចាប់ផ្ដើមរហ័សទៀត បើវាបើក ។
ចាប់ផ្ដើមកម្មវិធីឡើងវិញ បើកឯកសារអត្ថបទ ហើយជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - អ៊ីនធឺណិត - MediaWiki\</item\> ដើម្បីបញ្ចូលការកំណត់វិគីរបស់អ្នក ។ សូមមើល "ដើម្បីតភ្ជាប់ទៅវិគី" នៅខាងក្រោម ។
ដើម្បីយក Sun Wiki Publisher ចេញ
នៅក្នុងបង្អួច Writer សូមជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - កម្មវិធីគ្រប់គ្រងផ្នែកបន្ថែម\</item\> ។
ចុចសញ្ញាបូក (+) នៅពីមុខ ផ្នែកបន្ថែមរបស់ខ្ញុំ ។
ជ្រើសផ្នែកបន្ថែម បន្ទាប់មកចុច យកចេញ ហើយចុច បិទ ។
ដើម្បីតភ្ជាប់ទៅវិគី
ចំណាំ ៖ អ្នកអាចទុកឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នកសម្រាប់ប្រអប់នីមួយៗទាំងអស់នៅក្នុង StarOffice/OpenOffice.org ។ ពាក្យសម្ងាត់ នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព ដែលការចូលដំណើរការត្រូវបានថែទាំដោយពាក្យសម្ងាត់មេ ។ ដើម្បីបើកពាក្យសម្ងាត់មេ គឺត្រូវជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - StarOffice/OpenOffice.org - សុវត្ថិភាព\</item\> ។
ចំណាំ ៖ ប្រសិនបើអ្នកតភ្ជាប់ទៅបណ្ដាញដោយប្រើម៉ាស៊ីនបម្រើប្រូកស៊ី គឺត្រូវបញ្ចូលព័ត៌មានប្រូកស៊ីទៅ \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - អ៊ីនធឺណិត - ប្រូកស៊ី\</item\> ហើយចាប់ផ្ដើមកម្មវិធីឡើងវិញ ។
បើកឯកសារ Writer ហើយជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - អ៊ីនធឺណិត - MediaWiki\</item\> ។
នៅក្នុងប្រអប់\<link href=\"com.sun.wiki-publisher/wikisettings.xhp\"\>ជម្រើស\</link\> សូមចុច បន្ថែម ។
នៅក្នុងប្រអប់ \<link href=\"com.sun.wiki-publisher/wikiaccount.xhp\"\>MediaWiki\</link\> ត្រូវបញ្ចូលព័ត៌មានគណនីសម្រាប់វិគី ។
នៅក្នុងប្រអប់អត្ថបទ URL ត្រូវបញ្ចូលអាសយដ្ឋានវិគី ដែលអ្នកចង់តភ្ជាប់ទៅ ។
អ្នកអាចចម្លង URL ពីកម្មវិធីរុករកបណ្ដាញបាន ហើយបិទភ្ជាប់ទៅក្នុងប្រអប់អត្ថបទ ។
នៅក្នុងប្រអប់ ឈ្មោះអ្នកប្រើ ត្រូវបញ្ចូលលេខសម្គាល់អ្នកប្រើរបស់អ្នកសម្រាប់គណនីវិគី ។
ប្រសិនបើវិគី អនុញ្ញាតសិទ្ធិចូលដំណើរការអនាមិក អ្នកអាចទុកឲ្យប្រអប់ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់នៅទទេបាន ។
នៅក្នុងប្រអប់ពាក្យសម្ងាត់ ត្រូវបញ្ចូលពាក្យសម្ងាត់សម្រាប់គណនីវិគីរបស់អ្នក បន្ទាប់មកចុច យល់ព្រម ។
អនុញ្ញាត "រក្សាទុកពាក្យសម្ងាត់" ដើម្បីរក្សាទុកពាក្យសម្ងាត់ពីសម័យមួយទៅសម័យមួយ ។ ពាក្យសម្ងាត់មេ ត្រូវបានប្រើដើម្បីថែទាំសិទ្ធិចូលដំណើរការទៅកាន់ពាក្យសម្ងាត់ដែលបានរក្សាទុកទាំងអស់ ។ ជ្រើស \<item type=\"menuitem\"\>ឧបករណ៍ - ជម្រើស - StarOffice/OpenOffice.org - សុវត្ថិភាព\</item\> ដើម្បីអនុញ្ញាតពាក្យសម្ងាត់មេ ។ "រក្សាទុកពាក្យសម្ងាត់" គឺមិនមានទេ នៅពេលដែលមិនបានបើកពាក្យសម្ងាត់មេ ។
ដើម្បីបង្កើតទំព័រវិគីថ្មី
បើកឯកសារ Writer ។
សរសេរមាតិកាទំព័រ Wiki ។ អ្នកអាចប្រើទ្រង់ទ្រាយដូចជាទ្រង់ទ្រាយអត្ថបទ បឋមកថា លេខយោង និងផ្សេងទៀត ។ សូមមើល\<link href=\"com.sun.wiki-publisher/wikiformats.xhp\"\>បញ្ជីទ្រង់ទ្រាយដែលបានគាំទ្រ\</link\> ។
ជ្រើស \<item type=\"menuitem\"\>ឯកសារ - ផ្ញើ - ទៅ MediaWiki\</item\> ។
នៅក្នុងប្រអប់ \<link href=\"com.sun.wiki-publisher/wikisend.xhp\"\>ផ្ញើទៅ MediaWiki\</link\> បញ្ជាក់ការកំណត់សម្រាប់ធាតុរបស់អ្នក ។
\<emph\>ម៉ាស៊ីនបម្រើ MediaWiki\</emph\> ៖ ជ្រើសវិគី ។
\<emph\>ចំណងជើង\</emph\> ៖ វាយបញ្ចូលចំណងជើងទំព័ររបស់អ្នក ។ វាយបញ្ចូលចំណងជើងទំព័រដែលមានស្រាប់ ដើម្បីសរសេរជាន់លើទំព័រដែលមានឯកសារអត្ថបទបច្ចុប្បន្នរបស់អ្នក ។ វាយបញ្ចូលចំណងជើងថ្មី ដើម្បីងបង្កើតទំព័រថ្មីនៅលើវិគី ។
\<emph\>សេចក្ដីសង្ខេប\</emph\> ៖ បញ្ចូលសេចក្ដីសង្ខេបខ្លីៗអំពីទំព័ររបស់អ្នក ។
\<emph\>នេះជាការកែសម្រួលបន្ទាប់បន្សំ\</emph\> ៖ ធីកប្រអប់នេះ ដើម្បីសម្គាល់ទំព័រដែលបានផ្ទុកឡើងជាការកែសម្រួលបន្ទាប់បន្សំនៃទំព័រដែលមានឈ្មោះឯកសារដូចគ្នា ។
\<emph\>បង្ហាញនៅក្នុងកម្មវិធីរុករកបណ្ដាញ\</emph\> ៖ ធីកប្រអប់នេះ ដើម្បីបើកកម្មវិធីរុករកបណ្ដាញប្រព័ន្ធរបស់អ្នក ហើយបង្ហាញទំព័រវិគីដែលបានផ្ទុក ។
ចុច ផ្ញើ ។